ព្រះត្រៃបិដក ភាគ ៣០
អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង ពីដើម តថាគត ឈ្មោះកប្បៈ ជាកូនសិស្សរបស់អ្នក រាប់អានអ្នកជាបុគ្គលមានប្រាជ្ញាល្អ បរិបូណ៌ដោយវត្ត អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកដឹងច្បាស់នូវអាយុនោះ របស់តថាគត ដោយពិត មួយទៀត ដឹងច្បាស់នូវជនទាំងឡាយដទៃ ហាក់ដូចជាព្រះពុទ្ធ នេះជាអានុភាពដ៏រុងរឿងរបស់អ្នក ជាសភាវៈ ញុំាងព្រហ្មលោកឲ្យភ្លឺស្វាងឋិតនៅ។
អបរាទិដ្ឋិសូត្រ ទី៥
[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រហ្មមួយអង្គ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា បុគ្គលដែលមកក្នុងលោកនេះ គ្មានជាសមណៈ ជាព្រាហ្មណ៍ទេ។
ID: 636848963936616578
ទៅកាន់ទំព័រ៖