ព្រះត្រៃបិដក ភាគ ៣០

 ​[​៥៥​]​ ​គ្រានោះ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ទីណា​ហ្ន៎​។​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ដោយ​ទិព្វចក្ខុ​។​បេ​។​ ​លុះ​ឃើញ​ហើយ​ ​ក៏​ដូច​បុរស​មាន​កំលាំង​។​បេ​។​ ​បាត់​អំពី​វត្ត​ជេតពន​ ​ទៅ​ប្រាកដ​ក្នុង​ព្រហ្មលោក​នោះ​ ​ដោយ​ឆាប់រហ័ស​។​ ​លំដាប់នោះ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​អាស្រ័យ​នូវ​ទិសខាងត្បូង​ ​ចូល​តេជោធាតុ​ ​អង្គុយ​ផ្គត់ភ្នែន​ឰដ៏​អាកាស​ ​ខាងលើ​ព្រហ្ម​នោះ​ ​ទាប​ជាង​ព្រះមានព្រះភាគ​។​
 [​៥៦​]​ ​គ្រានោះ​ ​ព្រះ​មហា​ក​ប្បិ​ន​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ទីណា​ហ្ន៎​។​ ​គ្រានោះ​ ​ព្រះ​មហា​ក​ប្បិ​ន​មាន​អាយុ​ ​ឃើញ​ព្រះមានព្រះភាគ​ ​ដោយ​ទិព្វចក្ខុ​។​បេ​។​ ​លុះ​ឃើញ​ហើយ​ ​ក៏​ដូច​បុរស​មាន​កំលាំង​។​បេ​។​ ​បាត់​អំពី​វត្ត​ជេតពន​ ​ទៅ​ប្រាកដ​ក្នុង​ព្រហ្មលោក​នោះ​ ​ដោយ​ឆាប់រហ័ស​។​ ​លំដាប់នោះ​ ​ព្រះ​មហា​ក​ប្បិ​ន​មាន​អាយុ​ ​អាស្រ័យ​នូវ​ទិសខាងលិច​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636848964428954738
ទៅកាន់ទំព័រ៖