ព្រះត្រៃបិដក ភាគ ៣០

​ផ្លែ​ចេក​ ​សម្លាប់​ដើមចេក​ ​ផ្លែ​ឫស្សី​ ​សម្លាប់​ដើម​ឫស្សី​ ​ផ្លែ​បបុស​ ​សម្លាប់​ដើម​បបុស​ ​គ្រឿង​សក្ការៈ​ ​សម្លាប់​បុរស​ខូច​ ​ដូចជា​គភ៌​ ​សម្លាប់​មេសេះ​អស្សតរ​។​

​អន្ធ​ក​វិន្ទ​សូត្រ​ ​ទី៣​


 ​[​៩០​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ស្រុក​ ​អន្ធ​ក​វិន្ទៈ​ ​ក្នុង​ដែន​មគធៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ទីវាល​ ​ក្នុង​វេលា​រាត្រី​ងងឹត​អ័ព្ទ​។​ ​ភ្លៀង​ក៏​ធ្លា​ក់​ស្រិប​ៗ​។​ ​គ្រានោះ​ ​លុះ​វេលា​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​ស្រុក​អន្ធ​ក​វិន្ទៈ​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​រួច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​ក្នុង​ទីសម​គួរ​។​
 [​៩១​]​ ​លុះ​សហ​ម្ប​តិ​ព្រហ្ម​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ពោល​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636848971892581633
ទៅកាន់ទំព័រ៖