ព្រះត្រៃបិដក ភាគ ៣០

​យើង​ជា​ស្ត្រី​មានកូន​ស្លាប់​ ​ជាទីបំផុត​ត្រឹមនេះ​ ​បុរស​ទាំងឡាយ​ ​ក៏​មាន​ទីបំផុត​ត្រឹមនេះ​ដែរ​ ​ម្នាល​អាវុសោ​ ​យើង​មិន​សោកសៅ​ ​មិន​ទួញ​យំ​ ​មិន​ខ្លាច​អ្នក​ទេ​ ​ព្រោះថា​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​វត្ថុ​ទាំងអស់​ ​យើង​កំចាត់​ចោល​ហើយ​ ​គំនរ​នៃ​ងងឹត​ ​គឺ​អវិជ្ជា​ ​យើង​ទំ​លាយ​បង់​បាន​ហើយ​ ​យើង​ឈ្នះ​នូវ​សេនា​ ​នៃ​មច្ចុរាជ​ ​ជា​ស្ត្រី​មិន​មាន​អាសវៈ​។​

 លំដាប់នោះ​ ​មារ​មានចិត្ត​បាប​ ​ដឹង​ថា​ ​កិសា​គោតមី​ភិក្ខុនី​ ​ស្គាល់​អញ​ហើយ​ ​ក៏​មាន​សេចក្តី​ទុក្ខ​ ​តូចចិត្ត​ ​បាត់​អំពី​ទីនោះ​ឯង​។​

​វិ​ជ​យា​សូត្រ​ ​ទី៤​


 [​១០​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​វិ​ជ​យា​ភិក្ខុនី​ ​ស្លៀក​ស្បង់​ ​ក្នុង​បុព្វណ្ហសម័យ​។​បេ​។​ ​អង្គុយ​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 636848711209911437
ទៅកាន់ទំព័រ៖