ព្រះត្រៃបិដក ភាគ ៣០
ក៏មាន រយដប់ក៏មាន លោកទាំងអស់នោះ បានដល់នូវខ្សែអរិយមគ្គហើយ មិនទៅកើតជាសត្វតិរច្ឆានទេ មួយទៀត ចិត្តខ្ញុំគិតថា ពួកសត្វក្រៅពីសេក្ខៈនេះ សុទ្ធតែជាអ្នកបានចំណែកបុណ្យ តែខ្ញុំមិនអាចនឹងរាប់បាន ព្រោះខ្លាចមុសាវាទ។
អរុណវតីសូត្រ ទី៤
[៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។
[៩៣] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា ឈ្មោះ អរុណវន្ត ។ ម្នាលភិក្ខុទាំងឡាយ ក៏ព្រះរាជាអរុណវន្ត មានរាជធានីឈ្មោះ អរុណវតី ។
ID: 636848972420751843
ទៅកាន់ទំព័រ៖