ព្រះត្រៃបិដក ភាគ ៣០
ព្រាហ្មណសំយុត្ត
អរហន្តវគ្គ ទី១
ធនញ្ជានីសូត្រ ទី១
[១០៥] ខ្ញុំបានស្តាប់យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង នាងព្រាហ្មណីឈ្មោះ ធនញ្ជានី (ជាភរិយា) នៃព្រាហ្មណ៍ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេក ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
[១០៦] លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់ចែងភត្ត ដើម្បីព្រាហ្មណ៍ភារទ្វាជគោត្រ ក៏ភ្លាត់បន្លឺនូវឧទានបីដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ សូមថ្វាយបង្គំ
ID: 636848985304068726
ទៅកាន់ទំព័រ៖