ព្រះត្រៃបិដក ភាគ ៣០

​អ​ក្កោ​សក​សូត្រ​ ​ទី២​


 [​១១០​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ព្រាហ្មណ៍​ឈ្មោះ​ ​អ​ក្កោ​សក​ភារ​ទ្វា​ជៈ​ ​បានឮ​ដំណឹង​ថា​ ​ព្រាហ្មណ៍​ភារ​ទ្វា​ជ​គោត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ក្នុង​សំណាក់​ព្រះសមណគោតម​ ​ក៏​ខឹង​ ​អន់ចិត្ត​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ជេរ​គម្រាម​ព្រះមានព្រះភាគ​ ​ដោយ​វាចា​ជា​អសប្បុរស​ ​អាក្រក់​។​
 [​១១១​]​ ​កាលបើ​អ​ក្កោ​សក​ភារ​ទ្វា​ជៈ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នឹង​អ​ក្កោ​សក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ពួក​មិត្រ​អាមាត្យ​ ​ញាតិសាលោហិត​ ​ជា​ភ្ញៀវ​ ​ធ្លាប់​មករ​ក​អ្នក​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចួនកាល​ពួក​មិត្ត​អាមាត្យ​ ​ញាតិសាលោហិត​ ​ជា​ភ្ញៀវ​ ​ធ្លាប់​មករ​ក​ខ្ញុំ​ម្តង​ៗ​ដែរ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​អ្នក​បាន​រៀប​ខាទនីយ​ ​ភោជនីយាហារ​ ​និង​សាយ​នី​យា​ហារ​ ​ទទួល​ពួក​ភ្ញៀវ​ទាំងនោះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចួនកាល​ខ្ញុំ​បាន​រៀប​ខាទនីយ​ភោជនីយាហារ​ ​និង​សាយ​នី​យា​ហារ​ ​ទទួល​ពួក​ភ្ញៀវ​ទាំងនោះ​ដែរ​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636848986396811227
ទៅកាន់ទំព័រ៖