ព្រះត្រៃបិដក ភាគ ៣០

 [​១២២​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​អហឹស​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​។​បេ​។​ ​បានដឹង​ច្បាស់​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​

​ជដា​សូត្រ​ ​ទី៦​


 [​១២៣​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ឯង​ ​ជដា​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
 [​១២៤​]​ ​លុះ​ជដា​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ពោល​ ​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​ ​
​បណ្តាញ​ខាងក្នុង​ក៏​មាន​ ​បណ្តាញ​ខាងក្រៅ​ក៏​មាន​ ​ពួក​សត្វ​តែង​ចំពាក់​ ​ដោយ​បណ្តាញ​ ​បពិត្រ​ព្រះ​គោតម​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សួរ​នូវ​សេចក្តី​នោះ​ ​តើ​អ្នកណា​ ​អាច​កាប់​ឆ្កា​ ​នូវ​បណ្តាញ​នេះ​បាន​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636848988877663124
ទៅកាន់ទំព័រ៖