ព្រះត្រៃបិដក ភាគ ៣០
សុទ្ធិកសូត្រ ទី៧
[១២៧] សាវត្ថីនិទាន។ គ្រានោះឯង សុទ្ធិកភារទ្វាជព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។
[១២៨] លុះសុទ្ធិកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា
បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ពុំទាន់បរិសុទ្ធនៅឡើយទេ លុះតែបុគ្គលណាមួយ ក្នុងលោក ដែលមានសីល ធ្វើនូវតបៈ ប្រកបដោយវិជ្ជា និងចរណៈ បុគ្គលនោះ ទើបឈ្មោះថា បរិសុទ្ធ ពួកសត្វឯទៀត ក្រៅពីនេះ រមែងមិនបរិសុទ្ធឡើយ។
[១២៩] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នកជ្រោកជ្រាកសៅហ្មងខាងក្នុង អាស្រ័យដោយការកុហក ក៏មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះជាតិឡើយ
ID: 636848989558222050
ទៅកាន់ទំព័រ៖