ព្រះត្រៃបិដក ភាគ ៣១

​ដឹង​ច្បាស់​នូវ​ជាតិ​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ភព​.​.​.​ ​ឧបាទាន​.​.​.​ ​តណ្ហា​.​.​.​ ​វេទនា​.​.​.​ ​ផស្សៈ​.​.​.​ ​ស​ឡាយ​ត​នៈ​.​.​.​ ​នាមរូប​ ​.​.​.​ ​វិញ្ញាណ​.​.​.​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​នៃ​សង្ខារ​ ​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​នឹង​ប្រព្រឹត្ត​កន្លង​នូវ​សង្ខារ​ទាំងឡាយ​បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​ទើបសម​ហេតុ​។​។​ ​ចប់​សូត្រ​ ​ទី១០​។​

​ចប់​ ​ទសពល​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​ទសពល​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ព្រះ​តថាគត​ជា​ទសពល​ ​២លើក​ ​និយាយ​អំពី​ហេតុ​នៃ​ខយ​ញ្ញាណ​ជាដើម១​ ​និយាយ​អំពី​ពួក​អន្យ​តិរ្ថិយ​បរិ​ព្វា​ជ​ក​ ​សួរ​ប្រស្នា​នឹង​ព្រះ​សារីបុត្ត១​ ​និយាយ​អំពី​ព្រះ​ភូមិ​ជ​ភិក្ខុ​ ​សួរ​ប្រស្នា​នឹង​ព្រះ​សារីបុត្ត១​ ​និយាយ​អំពី​ព្រះ​ឧប​វា​ណៈ​មាន​អាយុ​ ​សួរ​ប្រស្នា​នឹង​ព្រះមានព្រះភាគ១​ ​និយាយ​អំពី​បច្ច័យ​ ​គឺ​អវិជ្ជា​ជាដើម១​ ​និយាយ​អំពី​ភិក្ខុ​ដឹង​ច្បាស់​ ​នូវ​ជរាមរណៈ​ជាដើម១​ ​និយាយ​អំពី​សមណព្រាហ្មណ៍២លើក​។​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636848577212247209
ទៅកាន់ទំព័រ៖