ព្រះត្រៃបិដក ភាគ ៣១
ទ្រង់ត្រាស់នឹងព្រះសារីបុត្តមានអាយុ ជាគម្រប់៣ដងថា ម្នាលសារីបុត្ត អជិតមាណព បានពោលហើយ (ក្នុងអជិតបញ្ហា បារាយនវគ្គ) នូវពាក្យនេះថា
ពួកបុគ្គលណា មានធម៌ពិចារណាហើយក្តី ពួកបុគ្គលណា ជាសេក្ខៈដ៏ច្រើនក្តី ក្នុងសាសនានេះ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គជាអ្នកមានបញ្ញា ខ្ញុំព្រះអង្គ សួរនូវការប្រព្រឹត្តិរបស់បុគ្គលទាំងនោះ សូមទ្រង់សំដែងឲ្យទាន
ម្នាលសារីបុត្ត ភាសិតសង្ខេបនេះ អ្នកគប្បីយល់ឃើញសេចក្តីដោយពិស្តារ ដោយប្រការដូចម្តេចហ្ន៎។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏នៅស្ងៀម ជាគម្រប់៣ដង។
ID: 636848579100785227
ទៅកាន់ទំព័រ៖