ព្រះត្រៃបិដក ភាគ ៣១

 ​[​១០០​]​ ​ម្នាល​សារីបុត្ត​ ​អ្នក​ឃើញថា​ ​នេះ​ជា​ភូត​ ​(​ខន្ធ​បញ្ចកៈ​)​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​នេះ​ជា​ភូត​ ​លុះ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​នេះ​ជា​ភូត​ ​ដូច្នេះហើយ​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​ការ​នឿយណាយ​ ​ដើម្បី​ការ​ធុញទ្រាន់​ ​ដើម្បី​ការ​រលត់​នៃ​ភូត​ ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​អាហារ​នៃ​ភូត​នោះ​ ​រមែង​កើតមាន​ព្រម​ ​លុះ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​អាហារ​នៃ​ភូត​នោះ​ ​កើតមាន​ព្រម​ ​ដូច្នេះហើយ​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​ការ​នឿយណាយ​ ​ដើម្បី​ការ​ធុញទ្រាន់​ ​ដើម្បី​ការ​រលត់​នៃ​កំណើត​អាហារ​ ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​ធម្មជាត​ណា​ ​ជា​ភូត​ ​ធម្មជាត​នោះ​ ​មាន​កិរិយា​ ​រលត់​ទៅជាធម្មតា​ ​ព្រោះ​ការ​រលត់​នៃ​អាហារ​នោះ​ ​លុះ​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​តាមពិត​ថា​ ​ធម្មជាត​ណា​ ​ជា​ភូត​ ​ធម្មជាត​នោះ​ ​មាន​កិរិយា​ ​រលត់​ទៅជាធម្មតា​ ​ព្រោះ​ការ​រលត់​នៃ​អាហារ​នោះ​ហើយ​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​ការ​នឿយណាយ​ ​ដើម្បី​ការ​ធុញទ្រាន់​ ​ដើម្បី​ការ​រលត់​នៃ​ភូត​ ​ដែល​មាន​កិរិយា​រលត់​ទៅជាធម្មតា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេក្ខបុគ្គល​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636848579288465962
ទៅកាន់ទំព័រ៖