ព្រះត្រៃបិដក ភាគ ៣១

​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តណ្ហា​ ​មាន​វេទនា​ជាហេតុ​ ​មាន​វេទនា​នាំឲ្យកើត​ ​មាន​វេទនា​ជា​កំណើត​ ​មាន​វេទនា​ជា​ប្រភព​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​
 [​១១១​]​ ​ម្នាល​សារីបុត្ត​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​អ្នក​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ចុះ​វេទនា​ ​មាន​អ្វី​ជាហេតុ​។​បេ​។​ ​មាន​អ្វី​ជា​ប្រភព​ ​ម្នាល​សារីបុត្ត​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​អ្នក​គប្បី​ដោះស្រាយ​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ចុះ​វេទនា​ ​មាន​អ្វី​ជាហេតុ​។​បេ​។​ ​មាន​អ្វី​ជា​ប្រភព​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេទនា​ ​មាន​ផស្សៈ​ជាហេតុ​។​បេ​។​ ​មាន​ផស្សៈ​ជា​ប្រភព​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636848582221413717
ទៅកាន់ទំព័រ៖