ព្រះត្រៃបិដក ភាគ ៣១

 ​[​១១៣​]​ ​ម្នាល​សារីបុត្ត​ ​ត្រូវហើយ​ ​ត្រូវហើយ​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ ​ជា​បរិយាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការ​ដោះស្រាយ​នូវ​សេចក្តី​នេះ​ ​ដោយសង្ខេប​ថា​ ​ការ​ទទួលអារម្មណ៍​ណាមួយ​ ​ការ​ទទួលអារម្មណ៍​នោះ​ ​ជា​ទុក្ខ​ ​ម្នាល​សារីបុត្ត​ ​ចុះ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ព្រោះ​វិមោក្ខ​ដូចម្តេច​ ​លោក​ទើប​ពោល​អួត​អរហត្តផល​ថា​ ​យើង​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ម្នាល​សារីបុត្ត​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​អ្នក​គប្បី​ដោះស្រាយ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​នែ​សារីបុត្ត​មាន​អាយុ​ ​ព្រោះ​វិមោក្ខ​ដូចម្តេច​ ​លោក​ទើប​ពោល​អួត​អរហត្តផល​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636848582629017031
ទៅកាន់ទំព័រ៖