ព្រះត្រៃបិដក ភាគ ៣១

មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រោះតែ​អជ្ឈត្ត​វិមោក្ខ​(​១​)​ ​ទើប​អាសវៈ​ទាំងឡាយ​ ​មិន​ជាប់​តាមយើង​ ​ដែល​មានសតិ​យ៉ាងណា​ ​យើង​ក៏​មានសតិ​យ៉ាងនោះ​ ​ព្រោះ​ការ​អស់​ទៅ​នៃ​ឧបាទាន​ទាំងពួង​ ​មួយទៀត​ ​យើង​មិនបាន​មើលងាយ​នូវ​ខ្លួន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ឯង​។​
 [​១១៤​]​ ​ម្នាល​សារីបុត្ត​ ​ត្រូវហើយ​ ​ត្រូវហើយ​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ ​ជា​បរិយាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការ​ដោះស្រាយ​សេចក្តី​នេះ​ ​ដោយសង្ខេប​ថា​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​ព្រះពុទ្ធ​ ​ជា​សមណៈ​ ​បាន​ពោល​ហើយ​ ​យើង​មិន​សង្ស័យ​ក្នុង​អាសវៈ​ទាំងនោះ​ទេ​ ​អាសវៈ​ទាំងនោះ​ ​យើង​បាន​លះ​ហើយ​ ​ព្រោះហេតុនោះ​ ​យើង​មិន​ងឿងឆ្ងល់​ឡើយ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​ពាក្យ​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ត្រាស់​នូវ​ពាក្យ​នេះ​រួចហើយ​ ​ក៏​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ស្តេច​ចូល​ទៅកាន់​វិហារ​។​
​(​១​)​ ​សំដៅយក​ព្រះ​អរហត្ត​ ​ដែល​បុគ្គល​បានសម្រេច​ដោយ​ការកំណត់​នូវ​សង្ខារ​ខាងក្នុង​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636848583027319812
ទៅកាន់ទំព័រ៖