ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​វេទនា​កើតមាន​ ​តណ្ហា​ក៏​កើតមាន​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​កើតមាន​ ​ទើប​វេទនា​កើតមាន​ ​វេទនា​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​ផស្សៈ​កើតមាន​ ​វេទនា​ក៏​កើតមាន​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​កើតមាន​ ​ទើប​ផស្សៈ​កើតមាន​ ​ផស្សៈ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាល​បើស​ឡាយ​ត​នៈ​កើតមាន​ ​ផស្សៈ​ក៏​កើតមាន​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​កើតមាន​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636848555663094668
ទៅកាន់ទំព័រ៖