ព្រះត្រៃបិដក ភាគ ៣១

ចំពោះ​អាត្មាអញ​ ​អស់៧យប់៧ថ្ងៃ​ ​អាត្មាអញ​ ​អាច​នឹង​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ថ្វាយព្រះ​មាន​ព្រះ​ភាគ​ ​អស់៧យប់៧ថ្ងៃ​។​
 ​[​១១៧​]​ ​ម្នាល​ភិក្ខុ​ ​ធម្មធាតុ​(​១​)​ ​គឺ​សារីបុត្ត​ត្រាស់​ដឹង​ហើយដោយ​ប្រពៃ​ពិត​ ​ព្រោះតែ​ត្រាស់​ដឹង​ធម្មធាតុ​ដោយ​ប្រពៃ​ ​បាន​ជាបើ​តថាគត​សួរ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ចំពោះ​សារីបុត្ត​ ​អស់១ថ្ងៃ​ ​សារីបុត្ត​ ​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ប្រាប់​តថាគត​ ​អស់១ថ្ងៃ​បាន​ ​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ដោយ​បទ​ដទៃ​ៗ​ ​ដោយ​បរិយាយ​ដទៃ​ៗ​ ​ចំពោះ​សារីបុត្ត​ ​អស់១យប់​ ​សារីបុត្ត​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ប្រាប់​តថាគត​អស់១យប់​បាន​។​បេ​។​ ​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​សារីបុត្ត​ ​អស់១យប់១ថ្ងៃ​.​.​.​ ​សារីបុត្ត​ ​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ប្រាប់​តថាគត​ ​អស់១យប់១ថ្ងៃ​.​.​.​ ​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​សារីបុត្ត​ ​អស់២យប់២ថ្ងៃ​.​.​.​ ​សារីបុត្ត​ ​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ប្រាប់​តថាគត​ ​អស់២យប់២ថ្ងៃ​.​.​.​ ​ប្រសិនបើ​តថាគត​ ​សួរ​សេចក្តី​នុ៎ះ​ ​ចំពោះ​សារីបុត្ត​ ​អស់៣យប់៣ថ្ងៃ​.​.​.​ ​សារីបុត្ត​ ​ក៏​គប្បី​ដោះស្រាយ​សេចក្តី​នុ៎ះ​ ​ប្រាប់​តថាគត​ ​អស់៣យប់៣ថ្ងៃ​.​.​.​ ​
​(​១​)​ ​សំដៅយក​សាវក​បារមី​ញាណ​។​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636848584028297065
ទៅកាន់ទំព័រ៖