ព្រះត្រៃបិដក ភាគ ៣១
ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៤យប់៤ថ្ងៃ... សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៤យប់៤ថ្ងៃ... ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៥យប់៥ថ្ងៃ... សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៥យប់៥ថ្ងៃ... ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៦យប់៦ថ្ងៃ... សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៦យប់៦ថ្ងៃ... ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់៧យប់៧ថ្ងៃ សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់៧យប់៧ថ្ងៃបាន។ ចប់សូត្រទី២។
[១១៨] ទ្រង់គង់ជិតក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវញាណវត្ថុ៤៤ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរយកចិត្តទុកដាក់ ប្រុងស្តាប់ពាក្យនោះ ឲ្យប្រពៃចុះ តថាគត នឹងពោលឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
ID: 636848584275791221
ទៅកាន់ទំព័រ៖