ព្រះត្រៃបិដក ភាគ ៣១

 ​[​១១៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ញាណ​វត្ថុ​ទាំង៤៤​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​សេចក្តី​ដឹង​ក្នុង​ជរា​ ​និង​មរណៈ១​ ​សេចក្តី​ដឹង​ក្នុង​ហេតុ​ ​ជាទី​កើតឡើង​នៃជ​រា​ ​និង​មរណៈ១​ ​សេចក្តី​ដឹង​ក្នុង​ទី​រលត់​នៃជ​រា​ ​និង​មរណៈ១​ ​សេចក្តី​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃជ​រា​ ​និង​មរណៈ១​ ​សេចក្តី​ដឹង​ក្នុង​ជាតិ១​ ​សេចក្តី​ដឹង​ក្នុង​ហេតុ​ជាទី​កើតឡើង​នៃជា​តិ១​ ​សេចក្តី​ដឹង​ក្នុង​ទី​រលត់​នៃជា​តិ១​ ​សេចក្តី​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃជា​តិ១​ ​សេចក្តី​ដឹង​ក្នុង​ភព១​ ​សេចក្តី​ដឹង​ក្នុង​ហេតុ​ជាទី​កើតឡើង​នៃ​ភព១​ ​សេចក្តី​ដឹង​ក្នុង​ទី​រលត់​នៃ​ភព១​ ​សេចក្តី​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ភព១​ ​សេចក្តី​ដឹង​ក្នុង​ឧបាទាន១​ ​សេចក្តី​ដឹង​ក្នុង​ហេតុ​ជាទី​កើតឡើង​នៃ​ឧបាទាន១​ ​សេចក្តី​ដឹង​ក្នុង​ទី​រលត់​នៃ​ឧបាទាន១​ ​សេចក្តី​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​ឧបាទាន១​ ​សេចក្តី​ដឹង​ក្នុង​តណ្ហា១​ ​សេចក្តី​ដឹង​ក្នុង​ហេតុ​ជាទី​កើតឡើង​នៃ​តណ្ហា១​ ​សេចក្តី​ដឹង​ក្នុង​ទី​រលត់​នៃ​តណ្ហា១​ ​សេចក្តី​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​តណ្ហា១​ ​សេចក្តី​ដឹង​ក្នុង​វេទនា១​ ​សេចក្តី​ដឹង​ក្នុង​ហេតុ​ជាទី​កើតឡើង​នៃ​វេទនា១​ ​សេចក្តី​ដឹង​ក្នុង​ទី​រលត់​នៃ​វេទនា១​ ​សេចក្តី​ដឹង​ក្នុង​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​នៃ​វេទនា១​ ​សេចក្តី​ដឹង​ក្នុង​ផស្សៈ១​.​.​.​.​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636848584468042217
ទៅកាន់ទំព័រ៖