ព្រះត្រៃបិដក ភាគ ៣១

ដូចជា​អាត្មាអញ​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ក្នុង​អនាគតកាល​ ​នឹង​ដឹង​ច្បាស់​ ​នូវ​ជរា​ ​និង​មរណៈ​ ​នឹង​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​ ​នៃជ​រា​និង​មរណៈ​ ​នឹង​ដឹង​ច្បាស់​នូវ​ទី​រលត់​នៃជ​រា​និង​មរណៈ​ ​នឹង​ដឹង​ច្បាស់​នូវ​បដិបទា​ ​ដែល​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃជ​រា​និង​មរណៈ​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​ដឹង​ច្បាស់​យ៉ាងនេះ​ឯង​ ​ដូចជា​អាត្មាអញ​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​នេះ​ជា​ ​អន្វ​យញ្ញា​ណ​(​១​)​ ​របស់​អរិយសាវ័ក​នោះ​។​
 [​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​មាន​ញាណ​ទាំង២នេះ​ ​គឺ​ ​ធម្ម​ញ្ញាណ​ ​១​ ​អន្វ​យញ្ញា​ណ​ ​១​ ​បរិសុទ្ធ​ ​ផូរផង់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​ហៅថា​ ​បរិបូណ៌​ដោយ​ទិដ្ឋិ​ក៏បាន​ ​ថា​បរិបូណ៌​ដោយ​ទស្សនៈ​ក៏បាន​ ​ថាម​ក​កាន់​ព្រះ​សទ្ធម្ម​នេះ​ក៏បាន​ ​ថា​ឃើញ​ព្រះ​សទ្ធម្ម​នេះ​ក៏បាន​ ​ថា​ប្រកបដោយ​សេក្ខ​ញ្ញាណ​ក៏បាន​ ​ថា​ប្រកបដោយ​សេក្ខ​វិជ្ជា​ក៏បាន​ ​ថា​ដល់​ព្រម​ ​នូវ​ធម្ម​ស្រោត​ក៏បាន​ ​ថា​ជា​អរិយៈ​ ​អ្នកមាន​និ​ព្វេ​ធិ​ក​ប្ប​ញ្ញា​ក៏បាន​ ​ថា​ឋិត​អែបនឹង​ទ្វារ​នៃ​អមត​និព្វាន​ក៏បាន​។​
​(​១​)​ ​សេចក្តី​ដឹង​ក្នុង​ធម៌​ ​ដែល​ប្រព្រឹត្តទៅ​តាម​ញាណ​ ​បាន​ដល់​បច្ចវេក្ខណញ្ញាណ​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636848585291809334
ទៅកាន់ទំព័រ៖