ព្រះត្រៃបិដក ភាគ ៣១

​នៃ​សង្ខារ​ ​នឹង​ដឹង​ច្បាស់​ ​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​នឹង​ដឹង​ច្បាស់​យ៉ាងនេះ​ឯង​ ​ដូចជា​អាត្មាអញ​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​។​ ​នេះ​ជា​អន្វ​យញ្ញា​ណ​ ​របស់​អរិយសាវ័ក​នោះ​។​
 [​១២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​អរិយសាវ័ក​ ​មាន​ញាណ​ទាំង២នេះ​ ​គឺ​ធម្ម​ញ្ញាណ១​ ​អន្វ​យញ្ញា​ណ១​ ​បរិសុទ្ធ​ ​ផូរផង់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​នេះ​ ​ហៅថា​ ​បរិបូណ៌​ដោយ​ទិដ្ឋិ​ក៏បាន​ ​ថា​បរិបូណ៌​ដោយ​ទស្សនៈ​ក៏បាន​ ​ថាម​ក​កាន់​ព្រះ​សទ្ធម្ម​នេះ​ក៏បាន​ ​ថា​ឃើញ​ព្រះ​សទ្ធម្ម​នេះ​ក៏បាន​ ​ថា​ប្រកបដោយ​សេក្ខ​ញ្ញាណ​ក៏បាន​ ​ថា​ប្រកបដោយ​សេក្ខ​វិជ្ជា​ក៏បាន​ ​ថា​ដល់​ព្រម​ ​នូវ​ធម្ម​ស្រោត​ក៏បាន​ ​ថា​ជា​អរិយៈ​ ​អ្នកមាន​និ​ព្វេ​ធិ​ក​ប្ប​ញ្ញា​ក៏បាន​ ​ថា​ឋិត​អែបនឹង​ទ្វារ​ ​នៃ​អមត​និព្វាន​ក៏បាន​។​ ​ចប់​សូត្រ​ទី៣​។​
 [​១២៦​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ញាណ​វត្ថុ៧៧​ ​ប្រការ​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យកចិត្ត​ទុកដាក់​ ​ប្រុង​ចាំ​ស្តាប់​ពាក្យ​នោះ​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​ពោល​ឲ្យ​ស្តាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636848585949376944
ទៅកាន់ទំព័រ៖