ព្រះត្រៃបិដក ភាគ ៣១

 ​[​១២៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​វត្ថុ​ ​ទាំង៧៧ប្រការ​ ​តើ​ដូចម្តេច​ ​គឺ​សេចក្តី​ដឹង​ថា​ ​ជរា​ ​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ១​ ​សេចក្ត​ដឹង​ថា​ ​កាលបើ​ជាតិ​មិន​មាន​ ​ជរា​ ​និង​មរណៈ​ក៏​មិន​មាន១​ ​សេចក្តី​ដឹង​ថា​ ​ជរា​ ​និង​មរណៈ​ ​ជា​អតីតកាល​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ១​ ​សេចក្ត​ដឹង​ថា​ ​កាលបើ​ជាតិ​មិន​មាន​ ​ជរា​ ​និង​មរណៈ​ក៏​មិន​មាន១​ ​សេចក្តី​ដឹង​ថា​ ​ជរា​ ​និង​មរណៈ​ ​ជា​អនាគតកាល​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ១​ ​សេចក្ត​ដឹង​ថា​ ​កាលបើ​ជាតិ​មិន​មាន​ ​ជរា​ ​និង​មរណៈ​ក៏​មិន​មាន១​ ​សេចក្តី​ដឹង​ថា​ ​ធម្ម​ដ្ឋិ​តិញ្ញាណ​ ​(​បច្ច​យា​ការ​ញ្ញាណ​)​ ​ណា​ ​គប្បី​មាន​ ​ធម្ម​ដ្ឋិ​តិញ្ញាណ​នោះ​ ​មាន​កិរិយា​អស់​ទៅជាធម្មតា​ ​មាន​កិរិយា​សូន្យ​ទៅជាធម្មតា​ ​មាន​កិរិយា​វិនាស​ទៅជាធម្មតា​ ​មាន​កិរិយា​រលត់​ទៅជាធម្មតា១​។​ ​សេចក្តី​ដឹង​ថា​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ១​។​បេ​។​ ​សេចក្តី​ដឹង​ថា​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ១​.​.​.​ ​សេចក្តី​ដឹង​ថា​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ១​.​.​.​ ​សេចក្តី​ដឹង​ថា​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ១​.​.​.​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636848597897700349
ទៅកាន់ទំព័រ៖