ព្រះត្រៃបិដក ភាគ ៣១

 ​[​១៣០​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជាតិ​ ​តើ​ដូចម្តេច​ហ្ន៎​ ​មួយទៀត​ ​ជាតិនេះ​ឯង​ ​ជា​របស់​អ្នកណា​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ណា​ ​ពោល​ថា​ ​ជាតិ​ ​ដូចម្តេច​ ​មួយទៀត​ ​ជាតិនេះ​ឯង​ ​ជា​របស់​អ្នកណា​ ​ដូច្នេះ​ក្តី​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ណា​ពោល​ថា​ ​ជាតិ​ ​ដទៃ​ ​មួយទៀត​ ​ជាតិនេះ​ឯង​ ​ជា​របស់​បុគ្គល​ដទៃ​ ​ដូច្នេះ​ក្តី​ ​ពាក្យ​ទាំង២នេះឯង​ ​មាន​អត្ថ​ដូចគ្នា​ ​ផ្សេង​តែ​ព្យញ្ជនៈ​។​ ​ម្នាល​ភិក្ខុ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​រមែង​មិន​មាន​ ​ម្នាល​ភិក្ខុ​ ​កាលបើ​មាន​សេចក្តី​ឃើញថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក្តី​ ​ការប្រព្រឹត្តិ​ព្រហ្មចរិយៈ​ ​ក៏​រមែង​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ ​ព្រះ​តថាគត​ ​មិនបាន​ប្រកាន់​នូវ​អន្តធម៌​ ​ទាំង២នោះ​ឡើយ​ ​តែង​សំដែងធម៌​ ​ដោយបទ​កណ្តាល​ថា​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​។​
 [​១៣១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភព​ ​តើ​ដូចម្តេច​ហ្ន៎​ ​មួយទៀត​ ​ភព​នេះឯង​ ​ជា​របស់​អ្នកណា​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ​ ​ហើយ​ទ្រង់​ត្រាស់​តទៅទៀត​ថា​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ណា​ ​ពោល​ថា​ ​ភព​ ​ដូចម្តេច​ ​មួយទៀត​ ​ភព​នេះឯង​ ​ជា​របស់​អ្នកណា​ ​ដូច្នេះ​ក្តី​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ណា​ពោល​ថា​ ​ភព​ ​ដទៃ​ ​មួយទៀត​ ​ភព​នេះឯង​ ​ជា​របស់​បុគ្គល​ដទៃ​ ​ដូច្នេះ​ក្តី​ ​ពាក្យ​ទាំង២នេះឯង​ ​មាន​អត្ថ​ដូចគ្នា​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636848598599880512
ទៅកាន់ទំព័រ៖