ព្រះត្រៃបិដក ភាគ ៣១
[១៣២] បពិត្រព្រះអង្គដ៏ចំរើន សង្ខារទាំងឡាយ តើដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា សង្ខារទាំងឡាយ ដូចម្តេច មួយទៀត សង្ខារទាំងនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា សង្ខារទាំងឡាយ ដទៃ មួយទៀត សង្ខារទាំងនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះ មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។
[១៣៣] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និងមរណៈនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈនេះឯង ជារបស់បុគ្គល
ID: 636848599126390626
ទៅកាន់ទំព័រ៖