ព្រះត្រៃបិដក ភាគ ៣១
ដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។
[១៣៤] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជាតិ ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។
[១៣៥] ម្នាលភិក្ខុ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ភព ដូចម្តេច។បេ។ ឧបាទាន ដូចម្តេច... តណ្ហា ដូចម្តេច... វេទនា ដូចម្តេច...
ID: 636848599423007592
ទៅកាន់ទំព័រ៖