ព្រះត្រៃបិដក ភាគ ៣១

​ទើប​សង្ខារ​ទាំងឡាយ​កើតមាន​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​អវិជ្ជា​កើតមាន​ ​សង្ខារ​ទាំងឡាយ​ ​ក៏​កើតមាន​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​។​ ​ព្រោះ​ហេតុដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មាន​បញ្ញា​កើត​ហើយ​ ​មាន​វិជ្ជា​កើត​ហើយ​ ​មាន​ពន្លឺ​កើត​ហើយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ព្រះអង្គ​មិនធ្លាប់​ស្តាប់​ ​ក្នុង​កាលមុន​ថា​ ​ការ​កើតឡើង​ព្រម​ ​ការ​កើតឡើង​ព្រម​ ​ដូច្នេះ​។​
 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន​ ​ទើប​ជរា​ ​និង​មរណៈ​មិន​មាន​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636848556058967311
ទៅកាន់ទំព័រ៖