ព្រះត្រៃបិដក ភាគ ៣១

 ​[​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចម្រូងចម្រាស​ ​សេចក្តី​ប្រកាន់​ទទឹងទទែង​ ​សេចក្តី​ប្រកាន់​ឆ្វេង​ណា​នី​មួយ​ៗ​ ​របស់​បុគ្គល​នោះ​ ​ថា​ ​ជាតិ​ ​ដូចម្តេច​។​បេ​។​ ​ភព​ ​ដូចម្តេច​.​.​.​ ​ឧបាទាន​ ​ដូចម្តេច​.​.​.​ ​តណ្ហា​ ​ដូចម្តេច​.​.​.​ ​វេទនា​ ​ដូចម្តេច​.​.​.​ ​ផស្សៈ​ ​ដូចម្តេច​.​.​.​ ​ស​ឡាយ​ត​នៈ​ ​ដូចម្តេច​.​.​.​ ​នាមរូប​ ​ដូចម្តេច​.​.​.​ ​វិញ្ញាណ​ ​ដូចម្តេច​.​.​.​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​នៃ​អវិជ្ជា​។​
 [​១៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ចម្រូងចម្រាស​ ​សេចក្តី​ប្រកាន់​ទទឹងទទែង​ ​សេចក្តី​ប្រកាន់​ឆ្វេង​ណា​នី​មួយ​ៗ​ ​របស់​បុគ្គល​នោះ​ ​ថា​ ​សង្ខារ​ទាំងឡាយ​ ​ដូចម្តេច​ ​មួយទៀត​ ​សង្ខារ​ទាំងនេះ​ ​ជា​របស់​អ្នកណា​ ​ដូច្នេះ​ក្តី​ ​ថា​ ​សង្ខារ​ទាំងឡាយ​ ​ដទៃ​ ​មួយទៀត​ ​សង្ខារ​ទាំងនេះ​ ​ជា​របស់​បុគ្គល​ដទៃ​ ​ដូច្នេះ​ក្តី​ ​ថា​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្តី​ ​ថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ក្តី​ ​ធម្មជាត​ទាំងអស់​នោះ​ ​បុគ្គល​នោះ​ ​បាន​លះបង់​ហើយ​ ​បាន​គាស់រំលើង​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ជា​ធម្មជាត​ ​ដល់​នូវ​ការ​មិន​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ឡើង​តទៅ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​នៃ​អវិជ្ជា​។​ ​ចប់​សូត្រ​ទី៦​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636848600423854837
ទៅកាន់ទំព័រ៖