ព្រះត្រៃបិដក ភាគ ៣១

 ​[​១៤៣​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​នេះ​ ​មិនមែន​ជា​របស់​អ្នក​ទាំងឡាយ​ ​ទាំង​មិនមែន​ជា​របស់​បុគ្គល​ទាំងឡាយ​ដទៃ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរាណ​កម្ម​នេះ​ ​បុគ្គល​គប្បី​ឃើញថា​ ​មាន​បច្ច័យ​តាក់តែង​ ​មាន​ចេតនា​ជា​មូល​ ​ជាហេតុ​នៃ​វេទនា​។​
 [​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​រមែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ឲ្យ​ប្រពៃ​ ​នូវ​បដិច្ចសមុប្បាទ​ថា​ ​កាលបើ​ធម្មជាត​នេះ​មាន​ ​ធម្មជាត​នេះ​ ​ក៏មានដែរ​ ​ព្រោះតែ​ធម្មជាត​នេះ​កើតឡើង​ ​បាន​ជា​ធម្មជាត​នេះ​ ​កើតឡើង​ដែរ​ ​កាលបើ​ធម្មជាត​នេះ​មិន​មាន​ ​ធម្មជាត​នេះ​ ​ក៏​មិន​មាន​ដែរ​ ​ព្រោះតែ​ធម្មជាត​នេះ​រលត់​ទៅ​ ​បាន​ជា​ធម្មជាត​នេះ​រលត់​ទៅ​ដែរ​ ​គឺថា​ ​សង្ខារ​ទាំងឡាយ​ ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៧​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636848600652347906
ទៅកាន់ទំព័រ៖