ព្រះត្រៃបិដក ភាគ ៣១
[១៤៥] ទ្រង់គង់នៅជិតក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិត
(១)ក្តី ញុំាងកប្បៈណា ឲ្យសម្រេច
(២) ក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍
(៣) ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ
(៤) កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ ការកើត គឺភពថ្មី រមែងមានតទៅ កាលបើការកើត គឺភពថ្មី មានតទៅទៀត ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតមានព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនញុំាងចេតនា ឲ្យត្រិះរិះគិតក្តី មិនញុំាងកប្បៈឲ្យសម្រេចក្តី គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មានហើយ ការតាំងនៅ
(១) សំដៅយកកុសលចេតនា និងអកុសលចេតនា ដែលប្រព្រឹត្តទៅក្នុងភូមិ៣។ (២) សំដៅយកតណ្ហាកប្បៈ និងទិដ្ឋិកប្បៈ ដែលមានក្នុងលោភសហគតចិត្តទាំង៨។ (៣) អារម្មណ៍ គឺបច្ច័យ។ (៤) វិញ្ញាណ គឺកម្មវិញ្ញាណ។ (អដ្ឋកថា)
ID: 636848601112164206
ទៅកាន់ទំព័រ៖