ព្រះត្រៃបិដក ភាគ ៣១

​​នៃ​វិញ្ញាណ​ ​ក៏មានដែរ​ ​កាលបើ​វិញ្ញាណ​នោះ​ ​តាំងនៅ​ហើយ​ ​លូតលាស់​ឡើង​ហើយ​ ​ការ​កើត​ ​គឺ​ភព​ថ្មី​ ​ក៏​រមែង​មានត​ទៅ​ ​កាលបើ​ការ​កើត​ ​គឺ​ភព​ថ្មី​ ​មានត​ទៅទៀត​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​ក៏​កើតមាន​ព្រម​តទៅ​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​
 [​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​បុ​គ្គ​លមិនញុំាង​ចេតនា​ ​ឲ្យ​ត្រិះរិះ​គិត​ផង​ ​មិន​ញុំាង​កប្បៈ​ឲ្យ​សម្រេច​ផង​ ​មិន​ញុំាង​អនុស័យ​ ​ឲ្យ​ដេក​នៅ​រឿយ​ៗ​ផង​ ​អារម្មណ៍​នេះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​នៃ​វិញ្ញាណ​ឡើយ​ ​កាលបើ​អារម្មណ៍​មិន​មាន​ ​ការតាំងនៅ​នៃ​វិញ្ញាណ​ ​ក៏​មិន​មាន​ដែរ​ ​កាលបើ​វិញ្ញាណ​នោះ​ ​មិន​តាំងនៅ​ហើយ​ ​មិន​លូតលាស់​ឡើង​ហើយ​ ​ការ​កើត​ ​គឺ​ភព​ថ្មី​ ​រមែង​មិន​មានត​ទៅ​ ​កាលបើ​ការ​កើត​ ​គឺ​ភព​ថ្មី​ ​មិន​មានត​ទៅទៀត​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​ក៏​រលត់​ទៅ​ ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​ ​សូត្រ​ទី៨​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636848601350597844
ទៅកាន់ទំព័រ៖