ព្រះត្រៃបិដក ភាគ ៣១

 ​[​១៤៧​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុ​គ្គ​លញុំាង​ចេតនា​ណា​ ​ឲ្យ​ត្រិះរិះ​គិត​ក្តី​ ​ញុំាង​កប្បៈ​ណា​ ​ឲ្យ​សម្រេច​ក្តី​ ​ញុំាង​អនុស័យ​ណា​ ​ឲ្យ​ដេក​នៅ​រឿយ​ៗ​ក្តី​ ​ធម្មជាត​ ​មាន​ចេតនា​ជាដើម​នេះ​ ​ជា​អារម្មណ៍​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​នៃ​វិញ្ញាណ​ ​កាលបើ​អារម្មណ៍​មាន​ ​ការតាំងនៅ​នៃ​វិញ្ញាណ​ ​ក៏មានដែរ​ ​កាលបើ​វិញ្ញាណ​នោះ​ ​តាំងនៅ​ហើយ​ ​លូតលាស់​ឡើង​ហើយ​ ​អ​វក្ក​ន្តិ​ ​គឺ​បដិសន្ធិ​នៃ​នាមរូប​ ​ក៏​មាន​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​.​.​.​ ​តណ្ហា​.​.​.​ ​ឧបាទាន​.​.​.​ ​ភព​.​.​.​ ​ជាតិ​.​.​.​ ​ជរា​ ​និង​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ទាំងឡាយ​ ​ក៏​កើតមាន​ព្រម​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុ​គ្គ​លមិនញុំាង​ចេតនា​ ​ឲ្យ​ត្រិះរិះ​គិត​ផង​ ​មិន​ញុំាង​កប្បៈ​ឲ្យ​សម្រេច​ផង​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636848601556839640
ទៅកាន់ទំព័រ៖