ព្រះត្រៃបិដក ភាគ ៣១

គហបតិ​វគ្គ​


 [​១៥១​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​កាលណាបើ​ភ័យ​ ​ឬ​ពៀរ​ទាំង៥ប្រការ​ ​អរិយសាវ័ក​បាន​រម្ងាប់​ហើយ​ ​អរិយសាវ័ក​នោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​អង្គ​នៃ​សោតាបត្តិ​ ​៤ប្រការ​ផង​ ​បានឃើញ​ច្បាស់​ ​ចាក់ធ្លុះ​នូវ​ញេយ្យធម៌​ ​ដ៏​ប្រសើរ​ដោយ​ប្រាជ្ញា​ផង​ ​អរិយសាវ័ក​នោះ​ ​បើ​ចង់​ព្យាករ​ ​ក៏​គប្បី​ព្យាករ​ខ្លួន​ ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​អស់​កំណើត​តិរច្ឆាន​ហើយ​ ​អស់​ប្រេតវិស័យ​ហើយ​ ​អស់​អបាយ​ទុគ្គតិ​វិនិបាត​ហើយ​ ​ជា​អ្នក​បាន​ដល់​នូវ​សោតៈ​ហើយ​ ​មាន​សភាព​មិនបាន​ធ្លាក់ចុះ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ដូច្នេះ​ក៏បាន​។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636848603003122363
ទៅកាន់ទំព័រ៖