ព្រះត្រៃបិដក ភាគ ៣១

 ​​[​១៥២​]​ ​ចុះ​ភ័យ​ ​ឬ​ពៀរ​ទាំង៥​ ​គឺ​អរិយសាវ័ក​រម្ងាប់​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​បុគ្គល​អ្នកសម្លាប់​សត្វ​ ​តែង​ចួប​ប្រសព្វ​នូវ​ភ័យ​ ​ឬ​ពៀរ​ណា​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ចួប​ប្រសព្វ​នូវ​ភ័យ​ ​ឬ​ពៀរ​ណា​ ​ក្នុង​បរលោក​ផង​ ​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះតែ​បាណាតិបាត​ជា​បច្ច័យ​ ​ភ័យ​ ​ឬ​ពៀរ​នោះ​ ​អរិយសាវ័ក​ ​អ្នក​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​បាន​រម្ងាប់​ហើយ​ ​យ៉ាងនេះ​។​ ​ម្នាល​គហបតី​ ​បុគ្គល​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​តែង​ចួប​ប្រសព្វ​នូវ​ភ័យ​ ​ឬ​ពៀរ​ណា​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ចួប​ប្រសព្វ​ ​នូវ​ភ័យ​ ​ឬ​ពៀរ​ណា​ ​ក្នុង​បរលោក​ផង​ ​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះតែ​អទិន្នាទាន​ជា​បច្ច័យ​ ​ភ័យ​ ​ឬ​ពៀរ​នោះ​ ​អរិយសាវ័ក​ ​អ្នក​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​បាន​រម្ងាប់​ហើយ​ ​យ៉ាងនេះ​។​ ​ម្នាល​គហបតី​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​កា​មេ​សុ​មិច្ឆាចារ​ ​តែង​ចួប​ប្រសព្វ​នូវ​ភ័យ​ ​ឬ​ពៀរ​ណា​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ចួប​ប្រសព្វ​ ​នូវ​ភ័យ​ ​ឬ​ពៀរ​ណា​ ​ក្នុង​បរលោក​ផង​ ​ទទួល​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះតែ​កា​មេ​សុ​មិច្ឆាចារ​ ​ជា​បច្ច័យ​ ​ភ័យ​ ​ឬ​ពៀរ​នោះ​ ​អរិយសាវ័ក​ ​អ្នក​វៀរ​ស្រឡះ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​បាន​រម្ងាប់​ហើយ​ ​យ៉ាងនេះ​។​ ​ម្នាល​គហបតី​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636848603270017628
ទៅកាន់ទំព័រ៖