ព្រះត្រៃបិដក ភាគ ៣១

 ​[​១៥៣​]​ ​អរិយសាវ័ក​ ​ប្រកបដោយ​អង្គ​នៃ​សោតាបត្តិ​ ​៤ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​ព្រះអរហន្ត​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ ​ដោយ​ព្រះអង្គ​ឯង​ ​ដោយ​ប្រពៃ​ ​ព្រះអង្គ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​អ្នក​ប្រដៅ​បុរស​បុគ្គល​ដូច​នាយ​សារថី​ ​ជា​សាស្តាចារ្យ​ ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត១​ ​អរិយសាវ័ក​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះធម៌​ថា​ ​ព្រះ​បរិយត្តិធម៌​ ​ជា​ធម៌​ ​គឺ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​ព្រះ​នព្វលោកុត្តរ​ធម៌​ ​ជា​ធម៌​ ​គឺ​បុគ្គល​គប្បី​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ជា​ធម៌​ ​ឲ្យផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ ​ដែល​ពួក​វិញ្ញូ​ជន​ ​គប្បី​ដឹង​ច្បាស់​ ​ដោយខ្លួនឯង១​ ​អរិយសាវ័ក​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​ជា​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636848603667050337
ទៅកាន់ទំព័រ៖