ព្រះត្រៃបិដក ភាគ ៣១

​​លោក​ប្រតិបត្តិ​ ​ដោយ​ប្រពៃ​ ​ព្រះសង្ឃ​ជា​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ដោយ​ត្រង់​ ​ព្រះសង្ឃ​ជា​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ដើម្បី​ការ​ដឹង​ ​ព្រះសង្ឃ​ជា​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​ប្រតិបត្តិ​ដ៏​សមគួរ​ ​ដល់​សាមីចិកម្ម​ ​បើ​រាប់​ជាគូ​នៃ​បុរស​ ​មាន៤គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន៨​ ​នេះ​ ​ជា​សង្ឃ​ជា​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​លោក​គួរ​ទទួល​ ​នូវ​ចតុប្បច្ច័យ​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក១​ ​អរិយសាវ័ក​ ​ប្រកបដោយ​អរិយ​កន្ត​សីល​ ​គឺ​សីល៥​ ​ដែល​ជាទី​ពេញចិត្ត​ ​របស់​អរិយៈ​ ​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពព្រុះ​ ​មិន​ពពាល​ ​ជា​សីល​មិន​ខ្ញុំ​តណ្ហា​ ​ជា​សីល​ ​ដែល​ពួក​អ្នកប្រាជ្ញ​ ​គប្បី​សរសើរ​ ​ដែល​មិនបាន​ប៉ះពាល់​ដោយ​តណ្ហា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ១​ ​អរិយសាវ័ក​ ​ប្រកបដោយ​អង្គ​នៃ​សោតាបត្តិ​ ​ទាំង៤ប្រការ​នេះឯង​។​
 [​១៥៤​]​ ​ចុះ​ញាយ​ធម៌​ដ៏​ប្រសើរ​ ​ដែល​អរិយសាវ័ក​នោះ​ ​បានឃើញ​ដោយ​ប្រពៃ​ ​បាន​ចាក់ធ្លុះ​ដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​បដិច្ចសមុប្បាទ​ធម៌​ ​ដោយ​ឧបាយ​ប្រាជ្ញា​ឲ្យ​ប្រពៃ​ថា​ ​កាលបើ​របស់​នេះ​មាន​ ​របស់​នេះ​ក៏​មាន​ ​របស់​នេះ​កើតឡើង​ ​ព្រោះ​កើត​របស់​នេះ​ ​កាលបើ​របស់​នេះ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636848603895343395
ទៅកាន់ទំព័រ៖