ព្រះត្រៃបិដក ភាគ ៣១
[១៥៨] ចុះអរិយសាវ័ក ដែលប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ (ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក) ក្នុងព្រះពុទ្ធ។បេ។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ប្រកបដោយអរិយកន្តសីល។បេ។ អរិយសាវ័ក ប្រកបដោយអង្គនៃសោតាបត្តិ៤ប្រការនេះឯង។
[១៥៩] ចុះញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័កនោះ ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវបដិច្ចសមុប្បាទធម៌ ដោយឧបាយប្រាជ្ញា ឲ្យប្រពៃ។បេ។ នេះ ជាញាយធម៌ដ៏ប្រសើរ គឺអរិយសាវ័ក ឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញា។
[១៦០] ម្នាលភិក្ខុទាំងឡាយ កាលណាបើភ័យ ឬពៀរ ៥ប្រការនេះ គឺអរិយសាវ័ក បានរម្ងាប់ហើយ អរិយសាវ័កនោះ ក៏បានប្រកបដោយអង្គ នៃសោតាបត្តិ៤ប្រការនេះឯង ទាំងញាយធម៌ដ៏ប្រសើរនេះ ក៏អរិយសាវ័កឃើញដោយប្រពៃ ចាក់ធ្លុះដោយប្រពៃ ដោយប្រាជ្ញាផង។ អរិយសាវ័កនោះ បើចង់ព្យាករ ក៏គប្បីព្យាករខ្លួន ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់ប្រេតវិស័យហើយ
ID: 636848604765393159
ទៅកាន់ទំព័រ៖