ព្រះត្រៃបិដក ភាគ ៣១
ទើបឧបាទានមិនមាន ការរលត់នៃឧបាទាន ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបតណ្ហាមិនមាន ការរលត់នៃតណ្ហា ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះវិបស្សីពោធិសត្វ បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើវេទនាមិនមាន តណ្ហាក៏មិនមាន ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះវិបស្សីពោធិសត្វ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបវេទនាមិនមាន ការរលត់នៃវេទនា ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ
ID: 636848556483051567
ទៅកាន់ទំព័រ៖