ព្រះត្រៃបិដក ភាគ ៣១

​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​តណ្ហា​នោះ​ឯង​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ក៏​រមែង​រលត់​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​សេចក្តី​រលត់​នៃ​ទុក្ខ​។​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​.​.​.​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​.​.​.​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​មនោវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​តណ្ហា​នោះ​ឯង​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​ក៏​រមែង​រលត់​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​សេចក្តី​រលត់​នៃ​ទុក្ខ​។​ ​ចប់​សូត្រ​ទី៣​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636848605571509266
ទៅកាន់ទំព័រ៖