ព្រះត្រៃបិដក ភាគ ៣១
រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា សេចក្តីរលត់នៃសង្ខារលោក។ ព្រោះអាស្រ័យត្រចៀក និងសំឡេង... ព្រោះអាស្រ័យច្រមុះ និងក្លិន... ព្រោះអាស្រ័យអណ្តាត និងរស... ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ... មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការចួបជុំរបស់ទាំង៣ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ការរលត់នៃឧបាទាន ព្រោះការវិនាស និងការរលត់មិនសេសសល់ នៃតណ្ហានោះឯង ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ការរលត់នៃសង្ខារលោក។ ចប់សូត្រទី៤។
[១៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ឈ្មោះ គិញ្ជកាវសថៈ គឺមហាប្រាសាទ ដែលកដោយឥដ្ឋ ជារបស់ពួកព្រះញាតិ។ គ្រានោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីស្ងាត់ សម្ងំនៅមួយព្រះអង្គឯង ទ្រង់សំដែងធម្មបរិយាយនេះថា ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ នេះហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ
ID: 636848606284710059
ទៅកាន់ទំព័រ៖