ព្រះត្រៃបិដក ភាគ ៣១

​មនោវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ចួប​ជុំ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​តណ្ហា​នោះ​ឯង​ ​ការ​រលត់​នៃ​ភព​ ​ព្រោះ​ការ​រលត់​នៃ​ឧបាទាន​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​១៦៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ឈរ​អែប​ចាំ​ស្តាប់​ព្រះបន្ទូល​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើញ​ភិក្ខុ​នោះ​ ​ដែល​កំពុង​ឈរ​អែប​ចាំ​ស្តាប់​ ​លុះ​ទត​ឃើញ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ឮ​ធម្មបរិយាយ​នេះ​ ​ឬមិន​ឮ​ទេ​។​ ​ភិក្ខុ​នោះ​ក្រាបបង្គំទូល​ថា​ ​ឮ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​រៀន​ធម្មបរិយាយ​នេះ​ចុះ​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ទន្ទេញ​ធម្មបរិយាយ​នេះ​ចុះ​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ទ្រទ្រង់​ធម្មបរិយាយ​នេះ​ចុះ​ ​ម្នាល​ភិក្ខុ​ ​ឯ​ធម្មបរិយាយ​នេះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ជា​អាទិ​ព្រហ្មចរិយៈ​។​ ​ចប់​សូត្រ​ទី៥​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636848606786118738
ទៅកាន់ទំព័រ៖