ព្រះត្រៃបិដក ភាគ ៣១

 ​[​១៧៣​]​ ​លុះ​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​របស់​ទាំងអស់​ ​មាន​ឬ​ហ្ន៎​។​ ​ព្រះអង្គ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ពាក្យ​ថា​ ​របស់​ទាំងអស់​មាន​ ​នេះ​ ​ជា​ផ្លូវ​លាមក​ទីមួយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ចុះ​របស់​ទាំងអស់​ ​មិន​មាន​ទេ​ឬ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ពាក្យ​ថា​ ​របស់​ទាំងអស់​ ​មិន​មាន​ ​នេះ​ ​ជា​ផ្លូវ​លាមក​ទីពីរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មិនបាន​ប៉ះពាល់​ធម៌​លាមក២ប្រការ​នុ៎ះ​ទេ​ ​សំដែងធម៌​តាមផ្លូវ​កណ្តាល​ថា​ ​សង្ខារ​ទាំងឡាយ​ ​កើតឡើង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​ ​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​១៧៤​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពីរោះ​ណាស់​។​បេ​។​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​។​ ​ចប់​សូត្រ​ទី៧​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636848607600555321
ទៅកាន់ទំព័រ៖