ព្រះត្រៃបិដក ភាគ ៣១

​ទើប​ឧបាទាន​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ភព​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ជាតិ​មាន​ ​កាលបើ​របស់​អ្វី​មាន​ ​ទើប​ជរាមរណៈ​មាន​ ​ដូច្នេះ​ឡើយ​។​
 [​១៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​មាន​ញាណ​ក្នុង​ធម៌​នោះ​ ​ព្រោះ​បច្ច័យ​ដែល​កើ​ត​តៗ​គ្នា​ថា​ ​កាលបើ​របស់​នេះ​ ​មាន​ ​របស់​នេះ​ក៏​មាន​ ​របស់​នេះ​កើតឡើង​ ​ព្រោះ​ការ​កើត​ ​នៃ​របស់​នេះ​ ​កាលបើ​អវិជ្ជា​មាន​ ​សង្ខារ​ទាំងឡាយ​ក៏​មាន​ ​កាលបើ​សង្ខារ​ទាំងឡាយ​មាន​ ​វិញ្ញាណ​ក៏​មាន​ ​កាលបើ​វិញ្ញាណ​មាន​ ​នាមរូប​ក៏​មាន​ ​កាលបើ​នាមរូប​មាន​ ​ស​ឡាយ​ត​នៈ​ក៏​មាន​ ​កាល​បើស​ឡាយ​ត​នៈ​មាន​ ​ផស្សៈ​ក៏​មាន​ ​កាលបើ​ផស្សៈ​មាន​ ​វេទនា​ក៏​មាន​ ​កាលបើ​វេទនា​មាន​ ​តណ្ហា​ក៏​មាន​ ​កាលបើ​តណ្ហា​មាន​ ​ឧបាទាន​ក៏​មាន​ ​កាលបើ​ឧបាទាន​មាន​ ​ភព​ក៏​មាន​។​បេ​។​ ​កាលបើ​ជាតិ​មាន​ ​ជរាមរណៈ​ក៏​មាន​។​ ​អរិយសាវ័ក​នោះ​ ​តែង​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​លោក​នេះ​ ​កើតឡើង​ព្រម​យ៉ាងនេះ​។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636848608406131397
ទៅកាន់ទំព័រ៖