ព្រះត្រៃបិដក ភាគ ៣១

 ​[​១៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​របស់​អ្វី​ ​មិន​មាន​ ​របស់​អ្វី​ក៏​មិន​មាន​ ​របស់​អ្វី​រលត់​ ​ព្រោះ​ការ​រលត់​ ​នៃ​របស់​អ្វី​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​សង្ខារ​ទាំងឡាយ​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​វិញ្ញាណ​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​នាមរូប​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ស​ឡាយ​ត​នៈ​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ផស្សៈ​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​វេទនា​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​តណ្ហា​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ឧបាទាន​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ភព​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ជាតិ​ក៏​មិន​មាន​ ​កាលបើ​របស់​អ្វី​មិន​មាន​ ​ជរាមរណៈ​ក៏​មិន​មាន​ ​ដូច្នេះ​ឡើយ​។​
 [​១៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​មាន​ញាណ​ក្នុង​ធម៌​នោះ​ ​ព្រោះ​បច្ច័យ​ដែល​កើ​ត​តៗ​គ្នា​ថា​ ​កាលបើ​របស់​នេះ​ ​មិន​មាន​ ​របស់​នេះ​ក៏​មិន​មាន​ ​របស់​នេះ​រលត់​ ​ព្រោះ​ការ​រលត់​ ​នៃ​របស់​នេះ​ ​កាលបើ​វិញ្ញាណ​មិន​មាន​ ​នាមរូប​ក៏​មិន​មាន​ ​កាលបើ​នាមរូប​មិន​មាន​ ​ស​ឡាយ​ត​នៈ​ក៏​មិន​មាន​។​បេ​។​ ​ឧបាទាន​ក៏​មិន​មាន​.​.​.​ ​ភព​ក៏​មិន​មាន​.​.​ ​ជាតិ​ក៏​មិន​មាន​ ​កាលបើ​ជាតិ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636848608638964715
ទៅកាន់ទំព័រ៖