ព្រះត្រៃបិដក ភាគ ៣១
[១៩០] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះជាតិនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបជាតិមាន កាលបើអ្វីមិនមាន ទើបជាតិមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា ជាតិ មានភពជាហេតុ មានភពនាំឲ្យកើត មានភពជាកំណើត មានភពជាប្រភព កាលបើភពមាន ជាតិក៏មាន កាលបើភពមិនមាន ជាតិក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវជាតិផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃជាតិផង ដឹងច្បាស់នូវទីរលត់ នៃជាតិផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃជាតិផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ដើម្បីរំលត់ជាតិ ដោយសព្វគ្រប់។
[១៩១] បើភិក្ខុពិចារណាតទៅទៀត រមែងពិចារណាថា ចុះភពនេះ មានអ្វីជាហេតុ។បេ។ ចុះឧបាទាននេះ មានអ្វីជាហេតុ... ចុះតណ្ហានេះ មានអ្វីជាហេតុ... ចុះវេទនា មានអ្វីជាហេតុ... ចុះផស្សៈនេះ មានអ្វីជាហេតុ... ចុះសឡាយតនៈនេះ មានអ្វីជាហេតុ... ចុះនាមរូបនេះ មានអ្វីជាហេតុ...
ID: 636848610344332256
ទៅកាន់ទំព័រ៖