ព្រះត្រៃបិដក ភាគ ៣១

​ការ​រលត់​នៃ​នាមរូប​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​វិញ្ញាណ​មិន​មាន​ ​នាមរូប​ក៏​មិន​មាន​ ​ការ​រលត់​នៃ​នាមរូប​ ​ព្រោះ​ការ​រលត់​នៃ​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន​ ​ទើប​វិញ្ញាណ​មិន​មាន​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​សង្ខារ​មិន​មាន​ ​វិញ្ញាណ​ក៏​មិន​មាន​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន​ ​ទើប​សង្ខារ​ទាំងឡាយ​មិន​មាន​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​អវិជ្ជា​មិន​មាន​ ​សង្ខារ​ទាំងឡាយ​ ​ក៏​មិន​មាន​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អវិជ្ជា​។​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636848556852812716
ទៅកាន់ទំព័រ៖