ព្រះត្រៃបិដក ភាគ ៣១
វិញ្ញាណនេះ មានអ្វីជាហេតុ... សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើអ្វីមាន ទើបសង្ខារទាំងឡាយមាន កាលបើអ្វីមិនមាន ទើបសង្ខារទាំងឡាយមិនមាន។ កាលភិក្ខុនោះ ពិចារណា ក៏ដឹងច្បាស់យ៉ាងនេះថា សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាប្រភព កាលបើអវិជ្ជាមាន សង្ខារទាំងឡាយក៏មាន កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវសង្ខារទាំងឡាយផង ដឹងច្បាស់នូវហេតុ ជាទីកើតនៃសង្ខារផង ដឹងច្បាស់នូវទីរលត់ នៃសង្ខារផង ដឹងច្បាស់នូវបដិបទាដ៏សមគួរ ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារផង ហើយប្រតិបត្តិតាមលំអាននោះ ជាអ្នកប្រព្រឹត្តធម៌ តាមសមគួរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ជាអ្នកប្រតិបត្តិ ដើម្បីកិរិយាអស់ទៅនៃសេចក្តីទុក្ខ ដោយប្រពៃ ដើម្បីការរលត់នៃសង្ខារ ដោយប្រការទាំងពួង។ ម្នាលភិក្ខុទាំងឡាយ បើបុរសបុគ្គល លុះក្នុងអំណាចអវិជ្ជាហើយ រមែងតាក់តែងសង្ខារជាបុណ្យ
(១) វិញ្ញាណ ក៏ចូលទៅកៀកនឹងបុណ្យ បើតាក់តែងសង្ខារជាបាប
(២) វិញ្ញាណ ក៏ចូលទៅកៀកនឹងបាប បើតាក់តែងសង្ខារជាអនេជៈ
(៣) វិញ្ញាណក៏ចូលទៅកៀកនឹងអនេជៈ។
(១) សំដៅយកកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ រួមជា១៣។ (២) បានដល់អកុសលចេតនា២។ (៣) [បានដល់អរូបាវចរកុសលចេតនា៤។
ID: 636848610702602748
ទៅកាន់ទំព័រ៖