ព្រះត្រៃបិដក ភាគ ៣១

​ក៏​ដឹង​ច្បាស់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​លោក​មិន​ប្រកាន់​ហើយ​ ​ដឹង​ច្បាស់​ថា​ ​លោក​មិន​ត្រេកអរ​ហើយ​។​ ​បើ​ភិក្ខុ​នោះ​ ​ទទួល​សុខវេទនា​ ​លុះ​ប្រាស​ចេញ​ហើយ​ ​ក៏​នៅតែ​ទទួល​សុខវេទនា​នោះ​ ​បើ​ភិក្ខុ​នោះ​ ​ទទួល​ទុក្ខវេទនា​ ​លុះ​ប្រាស​ចេញ​ហើយ​ ​ក៏​នៅតែ​ទទួល​ទុក្ខវេទនា​នោះ​ ​បើ​ភិក្ខុ​នោះ​ ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​ ​លុះ​ប្រាស​ចេញ​ហើយ​ ​ក៏​នៅតែ​ទទួល​អ​ទុ​ក្ខម​សុខវេទនា​នោះ​។​ ​កាល​ភិក្ខុ​នោះ​ ​ទទួល​វេទនា​ ​មាន​កាយ​ជាទីបំផុត​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​វេទនា​ ​មាន​កាយ​ជាទីបំផុត​។​ ​កាល​ភិក្ខុ​នោះ​ ​ទទួល​វេទនា​ ​មានជីវិត​ជាទីបំផុត​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​វេទនា​ ​មានជីវិត​ជាទីបំផុត​។​ ​ភិក្ខុ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងលើ​អំពី​កិរិយា​អស់ជីវិត​ទៅ​ ​ក៏​ដឹង​ច្បាស់​ថា​ ​វេទនា​ទាំងពួង​ ​ក្នុង​លោក​នេះ​ ​អាត្មាអញ​ ​មិន​ត្រេកអរ​ទេ​ ​នឹងជា​វេទនា​ដ៏​ត្រជាក់​ ​នឹង​នៅសល់​តែ​សរីរៈ​ប៉ុណ្ណោះ​។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636848611138177661
ទៅកាន់ទំព័រ៖