ព្រះត្រៃបិដក ភាគ ៣១
កាលបើវិញ្ញាណមិនមាន ព្រោះការរលត់នៃវិញ្ញាណ ដោយប្រការទាំងពួង តើនាមរូបនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើនាមរូបមិនមាន ព្រោះការរលត់នៃនាមរូប ដោយប្រការទាំងពួង តើសឡាយតនៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើសឡាយតនៈមិនមាន ព្រោះការរលត់នៃសឡាយតនៈ ដោយប្រការទាំងពួង តើផស្សៈនៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើផស្សៈមិនមាន ព្រោះការរលត់នៃផស្សៈ ដោយប្រការទាំងពួង តើវេទនា នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើវេទនាមិនមាន ព្រោះការរលត់នៃវេទនា ដោយប្រការទាំងពួង តើតណ្ហា នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើតណ្ហាមិនមាន ព្រោះការរលត់នៃតណ្ហា ដោយប្រការទាំងពួង តើឧបាទាន នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។ កាលបើឧបាទាន មិនមាន ព្រោះការរលត់នៃឧបាទាន ដោយប្រការទាំងពួង តើភព នៅប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនប្រាកដទេ។
ID: 636848611623175402
ទៅកាន់ទំព័រ៖