ព្រះត្រៃបិដក ភាគ ៣១

​ឧបាទាន​ ​ការ​រលត់​នៃជា​តិ​ ​ព្រោះ​ការ​រលត់​នៃ​ភព​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​រលត់​ទៅ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រទីប​ប្រេង​ ​ឆេះ​ឡើង​បាន​ ​ព្រោះ​អាស្រ័យ​ប្រេង​ផង​ ​ព្រោះ​អាស្រ័យ​ប្រឆេះ​ផង​ ​(​តែបើ​)​ ​បុរស​មិន​ចាក់​ប្រេង​ ​មិន​វេញ​ប្រឆេះ​ ​ដាក់​ក្នុង​ប្រទីប​ប្រេង​នោះ​គ្រប់​កាល​ទេ​ ​(​ប្រទីប​ប្រេង​នោះ​ ​ក៏​មិន​អាច​ឆេះ​ឡើង​បាន​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នេះ​ ​ប្រទីប​ដែល​មិន​មាន​អាហារ​នោះ​ ​គប្បី​រលត់​ទៅ​ ​ព្រោះ​ការ​អស់​គ្រឿង​ឆេះ​មុន​ផង​ ​ព្រោះ​ការ​មិន​បន្ថែម​វត្ថុ​ឯទៀត​ផង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​ក៏​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៣​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636848613163433499
ទៅកាន់ទំព័រ៖