ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ពិចារណា​ឃើញ​ទោស​ ​ក្នុង​សញ្ញោ​ជ​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​ក៏​រលត់​ទៅ​ ​ការ​រលត់​នៃ​ឧបាទាន​ ​ព្រោះ​ការ​រលត់​នៃ​តណ្ហា​។​បេ​។​ ​ក៏​យ៉ាងនោះ​ឯង​ ​ការ​រលត់​ទៅ​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៤​។​
 [​២០៦​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ ​តណ្ហា​ ​រមែង​ចម្រើនឡើង​ ​ឧបាទាន​ចម្រើនឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​ចម្រើនឡើង​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ឈើ​ធំ​ ​ឫស​ទាំងអស់​ ​របស់​ឈើ​ធំ​នោះ​ ​ដែល​ដុះ​ចាក់​ទៅ​ក្រោម​ ​ដុះ​ចាក់​ទៅ​ទទឹង​ ​រមែង​នាំ​ឱជារស​ទៅ​ចុង​ខាងលើ​ ​កាលបើ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឈើ​ធំ​នោះ​ ​ដែល​មាន​ឫស​នោះ​ជា​អាហារ​ផង​ ​មាន​ឫស​នោះ​ជា​គ្រឿង​បំប៉ន​ផង​ ​មុខ​ជា​ឋិតនៅ​ ​អស់​កាលយូរ​អង្វែង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​ចម្រើនឡើង​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636848613637410609
ទៅកាន់ទំព័រ៖